Job Vacancy for PCN

ដំណឹងជ្រើសរើសបុគ្គលិកស្ត្រី(បន្ទាន់)

បណ្តាញអង្គការសង្គមស៊ីវិលខេត្តព្រះវិហារ (Preah Vihear Civil Society Organization Network – ‘PCN’) ដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស  បរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិ រួមមានៈអង្គការពន្លកខ្មែរ (PKH) អង្គការលើកស្ទួយវប្បធម៌កួយ (OPKC) អង្គការ​អាដ​ហុក​(Adhoc)​ អង្គការអនុផលព្រៃឈើ(NTFP) អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព​ (DPA)​និង​បណ្តាញសកម្មភាព​ដើម្បី​សហគមន៍​(CNA)​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០០៦ ក្នុងគោលបំណង​ពង្រឹង​កំលាំង​សាមគ្គី​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ព្រះវិហារ​ ដើម្បី​រួប​រួម​គ្នា​ធ្វើ​ការ​តស៊ូ​មតិ​លើក​​កំពស់​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជា​ធិប​តេយ្យ​ និងអភិបាល​កិច្ច​លើ​ការ​គ្រប់​គ្រង​បរិស្ថាន និង​ធន​ធាន​ធម្មជាតិ​។​ PCN ត្រូវការជ្រើសរើសបុគ្គលិកម្នាក់បំពេញតួនាទីជាលេខាធិការបណ្តាញ ដែលមានភារកិច្ចដូចខាង​ក្រោម៖

 ការទទួលខុសត្រូវសំខាន់ៗ:

  • សម្របសម្រួលសមាជិកបណ្តាញចុះសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មាននៅតាមសហគមន៍ទាក់ទងនឹងករណីរំលោភបំពាន ដីធ្លីព្រៃឈើ រ៉ែ និងសិទ្ធិមនុស្សនៅក្នុងខេត្តព្រះវិហារ។
  • ជួយសម្របសម្រួលកិច្ចប្រជុំបណ្តាញ NGO និង CSO
  • ធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរ និងសាលាខេត្ត(អាជ្ញាធរពាក់ព័ន្ធ)
  • ធ្វើរបាយការណ៍ /កំណត់ហេតុប្រជុំសកម្មភាពរួមរបស់បណ្តាញ
  • ជួយគ្រប់គ្រង/រក្សាឯកសាររបស់បណ្តាញ
  • សម្រប​សម្រួល​អោយ​មានការអន្តរាគមន៍ក្នុងចំណោមសមាជិក និងសហគមន៍ដែលមានបញ្ហា(កោះប្រជុំករណីបន្ទាន់)
  • រៀបចំផែនការ(សកម្មភាព/ហិរញ្ញវត្ថុ)ជាក់លាក់ អនុវត្តប្រចាំត្រីមាស ប្រចាំឆ្នាំ
  • អាចកៀងគរថវិកាសម្រាប់បំពេញសកម្មភាពកាន់តែប្រសើរ
  • ធ្វើរបាយការណ៍ផលិតនិងចងក្រងព័ត៌មានប្រចាំខែត្រីមាសនិងប្រចាំឆ្នាំ

លក្ខខ័ណ្ឌជ្រើសរើសៈ

  • មានកំរិតវប្បធម៌ត្រឹមបាក់ឌុបឡើងទៅ ឬសញ្ញាបត្រមានតំលៃស្មើ
  • មានចំណេះដឹងមូលដ្ឋានទាក់ទងទៅនឹងធនធានធម្មជាតិ
  • មានជំនាញ និងបទពិសោធន៍ក្នុងការប្រើប្រាស់កុំព្យូទ័រ ការងារដ្ឋបាល
  • មានការតស៊ូអត់ធន់នឹងការងារ និងស្រឡាញ់ធនធានធម្មជាតិ
  • មានអត្ដចរិតស្មោះត្រង់ ស្លូតបូត​ និងសុភាពរាបសារ

ប្រសិនបើ បេក្ខនារី មានចំណាប់អារម្មណ៍សូមរៀបចំប្រវត្ដិរូបផ្ទាល់ខ្លួននិងប្រវត្ដិការងារ (​CV​​​ & Cover Letter ) ដាក់​ជូន​មក​កាន់​ការិយា​ល័យ​អង្គការ​ពន្លក​ខ្មែរ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​តាម​រយៈ អា​ស័យ​ដ្ឋាន​៖ភូមិថ្មី សង្កាត់កំពុង​ប្រណាក ​ក្រុង​ព្រះ​វិហារ​ ខេត្ដ​ព្រះ​វិហារ ឬ​តាម​រយៈ​អ៊ី​ម៉ែលៈ​ cheatloma@ponlokkhmer.org or sophorn@ponlokkhmer.org

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងឈប់ទទួលពាក្យនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង​ ៥:00នាទីល្ងាច។

មានតែបេក្ខជន​ជាប់នៅក្នុង​បញ្ចី (Short​ List) ប៉ុណ្ណោះត្រូវបានទាក់ទងដើម្បីធ្វើសំភាសន៍។

ព័ត៌មានបន្ថែមសូមទាក់ទងៈ ទូរស័ព្ទលេខៈ០១២ ៥១៧ ៩៤៣,០១១ ២៤៣ ៣៤៤

មានតែបេក្ខនារីប៉ុណ្ណោះ ត្រូវបានលើកទឹកចិត្ត!

Download announcement here

Share to let the other know the story too ចែក​រំលែក​ពត៌មាន​
Share