ពន្លកខ្មែរ និង អាដហុក ចុះពិនិត្យ តំបន់ប៉ះពាល់ដោយផ្ទាល់

នៅថ្ងៃទី22 ខែមករា ឆ្នាំ2015 លោក អាង ជាតិឡោម នាយកប្រតិបត្តិអង្គការពន្លកខ្មែរ និង លោក ឡោ ចាន់ ប្រធានសមាគមន៍អាដហុកប្រចាំខេត្តព្រះវិហារ បានចុះទៅ ពិនិត្យដីប៉ះពាល់ នៅ ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះវិហារ និងសំភាសជាមួយ ប្រជាពលរដ្ឋ និងតំណាងក្រុមហ៊ុនចិនតៃវ៉ាន់ ដែលមានឈ្មោះថា ភី អ៊ិន ធី P.N.T co.Ltd។

តំណាងប្រជាពលរដ្ឋលោក វង្ស សុខេងលី អាយុ 48ឆ្នាំ ជាកសិករ ដែលមានដីស្រែនៅតំបន់នោះបានអោយដឹងថា នៅព្រឹកម៉ោងប្រហែល 7:00 ថ្ងៃទី25 ខែ11 ឆ្នាំ 2014 ក្រុមហ៊ុន P.N.T ដែលមានស្នាក់ការនៅតំបន់មាត់ស្ទឹង ស្ថិតនៅភូមិឬស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង បានធ្វើការ ឈូសឆាយ ដីស្រែចំការ ប្រជាពលរដ្ឋចំនួន 8 គ្រួសារ ដែលមានទំហំដីចំនួនប្រហែល 5 ហិចតា កន្លះ។

ឯអ្នកស្រី ជុំ បុណ្ណា អាយុ52 ឆ្នាំ ជាកសិករ នៅតំបន់នោះដែរ បានអោយដឹងថា អ្នកស្រីបានកាន់កាប់ដីស្រែដីចំការនោះ តាំងពីកំឡុងឆ្នាំ 1979 មកម្លេះ ហើយនៅខែវិច្ឆការ ឆ្នាំ2014 ស្រាប់តែក្រុមហ៊ុន P.N.T ធ្វើការឈូសឆាយដីស្រែចំការរបស់ពួកគាត់ ដែលនឹងកំពុងអាស្រ័យផល ដោយមិនបានដឹងជាមុន។

ចំណែកឯតំណាងក្រុមហ៊ុន P.N.T វិញបាននិយាយថា ដីនៅតំបន់នោះ ជាដីកម្មសិទ្ធិរបស់រដ្ឋ ដែលបានផ្ដល់អោយក្រុមហ៊ុនធ្វើការវិនិយោគ ដាំ ដើមខ្លឹមច័ន្ទ កាហ្វេ ស្វាយចាន្ទី ដែលមានទំហំដីសរុប 7900 ហិកតា។

Share to let the other know the story too ចែក​រំលែក​ពត៌មាន​
Share