ការតស៊ូយូអង្វែងរបស់សហគមន៍ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនស្ករអំពៅចិនដែលរំលោភដីធ្លី

ការតស៊ូយូអង្វែងរបស់សហគមន៍ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនស្ករអំពៅចិនដែលរំលោភដីធ្លី

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ | សេចក្តីថ្លែងការណ៍ដល់សារពត៌មាន
(Read in English)

របាយការណ៍​ថ្មី​មួយ​បង្ហាញ​អំពី​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​សហគមន៍​នៅ​ខេត្តព្រះវិហារ ​បណ្តាល​មក​ពីការរំលោភដីធ្លី។ ​របាយការណ៍នេះទំលាយរបៀបដែលក្រុមហ៊ុនចិន ក្រោយរដ្ឋាភិបាលកម្ពុជាបានទាក់ទាញដើម្បីធ្វើការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅក្នុងប្រទេស បានរំលោភលើសិទ្ធិជាមូលដ្ឋានរបស់បណ្តាសហគមន៍ ថែមទាំងបំផ្លាញជីវភាពរបស់ពួកគាត់ និង បំផ្លាញបរិស្ថាន ក្នុងរយៈពេល ០៦ ឆ្នាំកន្លងមក។

របាយការណ៍នេះគឺជាលទ្ធផលនៃការសហការគ្នារវាងបណ្តាញសហគមន៍ដើម្បីសកម្មភាព ហៅ ស៊ីអិនអេ អង្គការពន្លកខ្មែរ ​អង្គការGRAIN រឺ គ្រេន សមាគមយុវជនជាតិដើមភាគតិចកម្ពុជា ហៅ ស៊ីយ៉ា និង​ សម្ព័ន្ធភាពជនជាតិដើមភាគតិចអាស៊ី ហៅ អេអាយភីភី ។

ប្រជាពលរដ្ឋរាប់ម៊ឺននាក់បានរងផលប៉ះពាល់ពីការរំលាភដីធ្លីនៅខេត្តព្រះវិហារ ដែលកើតឡើងតាំងពីឆ្នាំ ២០១១ ដែលក្នុងនោះក្រុមហ៊ុនចំនួន ៥ របស់ចិនត្រូវបានរដ្ឋាភិបាលកម្ពុជាប្រគល់សម្បទានដីសេដ្ឋកិច្ចដែលគ្របដណ្តប់លើផ្ទៃដីជាង ៤០,០០០ ហិកតា។ វាច្បាស់លាស់ណាស់ថា ក្រុមហ៊ុនទាំង ៥ នោះ ដែលគេជឿថាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិនមួយ ឈ្មោះហេងហ្វ៊ូ ក្នុងភាពជាដៃគូជាមួយក្រមហ៊ុនចិនមួយទៀត​ ឈ្មោះហួដា ជាក្រុមហ៊ុនរបស់រដ្ឋ មានឈ្មោះថា ហេងហ្វ៊ូ ត្រូវបានបង្កើតឡើងដើម្បីជៀសច្បាប់កម្ពុជាដែលកំណត់ទំហំអតិបរមា សម្រាប់ស្ថាប័នតែមួយត្រឹមតែ ១០,០០០ ហិកតាប៉ុណ្ណោះ.

សម្បទានដីសេដ្ឋកិច្ចគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ធ្វើអោយតំបន់កសិកម្មជាលក្ខណៈគ្រួសារបានកែប្រែជាតំបន់កសិឧស្សាហកម្ម។ រដ្ឋាភិបាលសន្យាថា ការកែប្រែនោះនឹងនាំមកនៅការអភិវឌ្ឍន៍ និង ផលចំណេញដ៏កើនឡើងពីវិស័យកសិកម្ម។ ជាក់ស្តែង ការផ្លាស់ប្តូរនោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍មូលដ្ឋាន និង បរិស្ថាន ដោយមិនទាន់ឃើញផ្តល់ផលប្រយោជន៍អ្វីត្រឡប់មកវិញសម្រាប់សហគមន៍នៅតំបន់ដីសម្បទាន ជាពិសេសក្នុងករណីដីសម្បទានដំណាំស្ករអំពៅនៅខេត្តព្រះវិហារ។ ជាថ្នូរសម្រាប់ការបំផ្លាញជីវភាព និង វប្បធម៌របស់ប្រជាពលរដ្ឋ ក្រុមហ៊ុនបានផលិតស្ករសដើម្បីនាំចេញទៅក្រៅប្រទេស មិនបានចូលរួមចំណែកផលិតស្បៀងសម្រាប់ប្រជាពល​រដ្ឋខេត្ត​ព្រះវិហារ រឺប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ។

លោកស្រី កាទីនី សាម៉ុន មកពីអង្គការគ្រេន​បាននិយាយថា “ តាំងពីពេលដំបូង សម្បទានដីសេដ្ឋកិច្ចបានសម្រួលការផ្ទេរផ្ទៃដីជាង ២,១ លានហិកតាពីកសិករជាលក្ខណៈគ្រួសារ និង ជនជាតិដើមភាគតិច ទៅក្រុមហ៊ុនធំៗ និង វិស័យកសិឧស្សាហកម្ម។ ការអះអាងថាដីសម្បទានធំៗធ្វើអោយផលិតភាព និង ប្រសិទ្ធិភាពមានការកើនឡើង គឺមិនពិតទ។ ការពិត កសិករជាលក្ខណៈគ្រួសារជាអ្នកផ្គត់ផ្គង់ស្បៀងក្នងប្រទេសនានាដូចកម្ពុជា។ ”

ដោយសារ​សម្បទានស្ករអំពៅនៅខេត្តព្រះវិហារ ប្រជាពលរដ្ឋបានបាត់បង់ជីវភាពរបស់ខ្លួន ​និង លទ្ធភាពផលិតស្បៀង ដោយសារក្រុមហ៊ុនទាំង ៥ នេះបានយកដីស្រែចំការ ព្រៃឈើ តំបន់វាល និង អូរ កែប្រែទៅជាចំការអំពៅ។ កាកសំណល់ និងជាតិគីមីហូរចូលក្នុងអូរដែលសហគមន៍ពឹងពាក់សំរាប់ចិញ្ចឹមជីវិត។ ដោយដីសម្បទាននេះបានហ៊ុំព័ទ្ធឃឿនប្រាសាទបូរាណយ៉ាងតិច ១៩ កន្លែង ប្រទេសកម្ពុជាក៏បានបាត់បង់មួយផ្នែកនៃមរតកវប្បធម៌របស់ខ្លួន។

លោក អាង ជាតិឡោម នាយកប្រតិបត្តិរបស់អង្គការពន្លកខ្មែរ បាននិយាយថា​ ផ្ទុយពីជុំរុញការអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចបានប៉ះពាល់ដល់ជីវភាពរបស់សហគមន៍​មូលដ្ឋាន​ និងជនជាតិដើមភាគតិច។​សម្បទានទាំងនោះបានបំផ្លាញជីវចំរុះ និងប្រព័ន្ធអេកូ​ឡូហ្ស៊ីធម្មជាតិ ប៉ះពាល់ដល់វប្បធម៌ដ៏មានតំលៃ​​ ​និងដល់រមណីយកម្មរវាងសហគមន៍មូលដ្ឋាន​និងជនជាតិដើមភាគតិច។​ ខ្ញុំអាចឃើញយ៉ាងច្បាស់លាស់ថា​ ការអភិវឌ្ឍប្រកបដោយនិរន្តរភាពដែលគេថាសម្បទានដីសេដ្ឋកិច្ចនឹងនាំមក គ្រាន់តែជាពាក្យដែល​និយាយតែប៉ុណ្ណឹង។

ប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍នៅខេត្តព្រះវិហារដែលរងផលប៉ះពាល់ពីក្រុមហ៊ុនស្ករអំពៅបានធ្វើការតតាំងយ៉ាងខ្លាំងចំពោះការបំផ្លាញជីវភាព និង វប្បធម៌របស់គាត់ ហើយបានទំលាយការពិតអំពីការចាប់រំលោភដីធ្លី គឺប្រកបដោយហិង្សា ការបំផ្លិចបំផ្លាញ និងការរល្មើសច្បាប់។ តាំងពីក្រុមហ៊ុនបានចូលមកពេលដំបូង ពួកគាត់បានទាមទារអោយមានការលប់សម្បទាន និងប្រគល់ដីត្រឡប់មកអោយសហគមន៍វិញ។​​  រហូតដល់សព្វថ្ងៃ ពួកគាត់អាចបន្ថយល្បឿន តែមិនអាចបញ្ឈប់ការរំលោភពីក្រុមហ៊ុនស្ករអំពៅ។ ទោះជាយ៉ាងណាក៏ដោយ ពួកគាត់មិនទាន់បានបោះបង់ការទាមទារនៅឡើយ។

លោក ង៉ាច សាមីន​ ប្រធានសមាគមយុវជនជនជាតិដើមភាគតិច​ បាននិយាយថា​ សម្បទានសេដ្ឋកិច្ចទាំងនេះ រំលោភលើក្របខ័ណ្ឌច្បាប់ជាតិ ដែលលើកស្ទួយ និងការពារសិទ្ធរបស់ជនជាតិដើមភាគតិចលើការចិញ្ចឹមជីវិត​ វប្បធម៌​ ដីធ្លី ដែនដី​ និងធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច។​ យើងខ្ញុំទាមទារយ៉ាងមឺងម៉ាត់​ អោយរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ដីនោះត្រលប់ទៅសហគមន៍ជនជាតិដើមភាគតិចជាបន្ទាន់​ និងទាមទារអោយរដ្ឋាភិបាលនៃសាធារណេះរដ្ឋប្រជាមានិតចិនយកចិត្តទុកដាក់ជាបន្ទាន់លើការ រំលោភសេចក្តីណែនាំរបស់រដ្ឋាភិបាលចិនស្តីពីការការពារបរិស្ថានក្នុងការវិនិយោគ និងសហប្រតិបត្តិការក្រៅប្រទេសដោយក្រុមហ៊ុនចិនតាមរយៈសម្បទានស្ករអំពៅ ។

លោក ហ៉្គាម អេ ស៊ីមរេ ជាអគ្គលេខាធិការរបស់សម្ព័ន្ធភាពជនជាតិដើមភាគតិចអាស៊ី បាននិយាយថា នៅពេលនេះ​ រដ្ឋាភិបាលកម្ពុជាត្រូវដោះស្រាយដល់ការទាមទាររបស់សហគមន៍ រួមទាំងការទាមទាររបស់ពួកគាត់ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិរបស់ជនជាតិដើមភាគតិច។​ រដ្ឋាភិបាលចិន​ ក្រុមហ៊ុន​ និងអ្នកវិនិយោគលើក្រុមហ៊ុន​ទាំងនោះ ក៏ត្រូវអនុវត្តវិធានដើម្បីការពារសិទ្ទ្ធិ និងដោះស្រាយដល់សហគមន៍​ ដោយសារសម្បទានដីសេដ្ឋកិច្ចនេះប៉ះពាល់លើកាតព្វកិច្ចរបស់ភាគីទាំងអស់នេះ គោរពសិទ្ធិមនុស្ស ដូចបានចែងក្នុងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីពាណិជកម្ម និងសិទ្ធិមនុស្ស។

របាយការណ៍ទាំងមូលអាចដោនឡូដពី ៖ ទីនេះ

អ្នកទំនាក់ទំនងសម្រាប់សារពត៌មាន ៖

Asia Indigenous Peoples Pact (AIPP): Prabindra Shakya prabin@aippnet.org

Share to let the other know the story too ចែក​រំលែក​ពត៌មាន​
Share

Leave a Reply

Your email address will not be published. Required fields are marked *