វគ្គបណ្ដុះ​បណ្ដាលស្ដីពី ពលរដ្ឋអ្នក​សារព័ត៌មាន

110916_0354_1.jpg

ដោយមើលឃើញថាប្រជាពលរដ្ឋ ជាពិសេសយុវជនបច្ចុប្បន្ន មានចំនេះដឹងទៅលើការប្រើប្រាស់
បច្ចេកវិទ្យាទំនើបតាមរយះទូរស័ព្ទឆ្លាតវៃ (Smart Phone) និង មានចំណាប់អារម្មណ៍ខ្លាំងលើការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្នុងការទំនាក់ទំនង ក៏ដូចជាការចែករំលែករឿងរ៉ាវរបស់ខ្លួន ដល់មិត្តភក្តិ ហើយដើម្បីអោយពួកគាត់ប្រើប្រាស់បច្ចេកវិទ្យានេះអោយមានប្រយោជន៍ដល់សង្គមយើងអោយកាន់តែខ្លាំង ដូច្នេះហើយទើបពន្លកខ្មែរបើកវគ្គបណ្ដាលមួយស្ដីពី “ពលរដ្ឋអ្នកសារព័ត៌មាន” ទៅដល់យុវជន និង សហគមន៍ចំនួន៧០នាក់ មកពីជុំវិញខេត្តព្រះវិហារ ដែលបានបែកចែកជា២ក្រុម ដោយមានរយៈពេល៤ថ្ងៃក្នុងការសិក្សា។

វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅដោយក្រុមទីមួយថ្ងៃទី០៧ ដល់ ០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និង ក្រុមទីពីរ ថ្ងៃទី០៩ ដល់ ១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយនិងបង្រៀនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដោយបុគ្គលិកពន្លកខ្មែរ និង បង្រៀនសសេរព័ត៌មានដោយ លោក បូ សាវី អ្នកសារព័ត៌មាន សំលេងប្រជាធិបតេយ្យ VOD

Share to let the other know the story too ចែក​រំលែក​ពត៌មាន​
Share

Leave a Reply

Your email address will not be published. Required fields are marked *