សិទ្ធិប្រើប្រាស់ធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច

Radio Talkshow 2016May1920

នៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០១៦ តំណាងសហគមន៍ជនជាតិដើមភាគតិចដែលមកពីខេត្តព្រះវិហារ បានធ្វើជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិទ្ធិប្រើប្រាស់ធនធានធម្មជាតិរបស់ជនជាតិដើមភាគតិច នៃប៉ុស្ត៍វិទ្យុស្រអែម FM 99 MHz ដែលផ្សាយចេញពី ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វាគ្មិនកិត្តិយស រួមមាន ១-លោកស្រី អ៊ុក ជឿន ជាបណ្ដាញសហគមន៍ព្រៃឈើ ២-លោកស្រី ស៊ឹង សាំ ជាទីប្រឹក្សាសហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ៣-លោក ថោង ស៊ុត ជាសកម្មជនជនជាតិដើមភាគតិចកួយភូមិប្រមេរ ៤-លោក លូត សាំង ជាជនជាតិដើមភាគតិចកួយ និងជាមន្ត្រីសម្របសម្រួលគម្រោងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាកម្មសិទ្ធិសមូហភាពនៃអង្គការពន្លកខ្មែរ និងសម្របសម្រួលវិទ្យុដោយ លោក សោភា ជាពិធីករប្រចាំវិទ្យុស្រអែម ខេត្តព្រះវិហារ។

កម្មវិធីវិទ្យុនេះបង្កើតឡើងក្នុងគោលបំណង៖
១- ផ្ដលឳកាសដល់តំណាងសហគមន៍ជនជាតិដើមភាគតិចបានលើកឡើងពីបញ្ហា និងការប្រឈមលើសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ ដីធ្លី ព្រៃឈើ ជាពិសេសសិទ្ធិប្រើប្រាស់ជាប្រពៃណីរបស់ជនជាតិដើមភាគតិច។
២- ចែករំលែកនូវចំដឹង និងវិធីសាស្ត្រក្នុងការស្វែងរកយន្ដការដោះស្រាយដីធ្លីជនជាតិដើមភាគតិច។

សេចក្ដីបន្ថែម៖ កម្មវិធីនេះផ្សាយផ្ទាល់នៅម៉ោង ៧:00 ដល់ ៨:00 ព្រឹក ថ្ងៃទី ១៩ -២០ ខែឧសភា ឆ្នាំ២០១៦

Share to let the other know the story too ចែក​រំលែក​ពត៌មាន​
Share

Leave a Reply

Your email address will not be published. Required fields are marked *