កិច្ច​ប្រជុំ​ពេញ​អង្គ ស្ដីពីការ​អនុម័ត​នៃ​​សេចក្ដី​ព្រាង​​បទបញ្ជា​ផ្ទៃ​ក្នុង ស្តីពីការ​ប្រើ​ប្រាស់​ និង​គ្រប់​គ្រង​ដី​ជាសមូហភាព

នៅ​ថ្ងៃទី ២៤ ២៥ និង ២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ សហគមន៍​ប្រមេរ​បាន​រៀប​ចំពិធី ឯកភាព​អនុម័ត​សេចក្តី​ព្រាង​បទបញ្ជា​ផ្ទៃ​ក្នុង​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួយ ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះវិហារ ក្រោម​ការឧបត្ថម​ថវិការ និង​សម្រប​សម្រួល​ដោយ អង្គការ GIZ និង​អង្គការ​ពន្លក​ខ្មែរ និង​សហការ​រៀប​ចំដោយ​ ក្រសួង​មហាផ្ទៃ ក្រសួង​អភិវឌ្ឍជនបទ ក្រសួង​ដែន​ដី​ និង​នគររូបនីយកម្ម និង សហគមន៍ជនជាតិ​ដើម​ភាគតិច​គួយ​ឃុំ​ប្រមេរ ហើយ​ក៏មាន​ការ​ចូល​រួម​ពី​ មន្ទី​ពត៌មាន មន្ទី​បរិស្ថាន កង​រាជ​អាវុធ​ហត្ថ មន្ទី​វប្បធម៌ ក្រុម​ព្រឹក្សា​ស្រុក​ត្បែង​មាន​ជ័យ អធិការ​បុស្ត៍ ចៅ​សង្កាត់​ទី២ សង្កាត់កំពង់​ប្រណាក។

អ្នក​ចូល​រួម​សរុប ៤២៩ នាក់ ស្រី ២៧៨នាក់។

កិច្ច​ប្រជុំ​ពេញ​អង្គ រយៈ​ពេល​បី​ថ្ងៃ​នេះ បាន​បញ្ចប់​ទៅ​យ៉ាង​រលូន ដោយ​ភាព​រីក​រាយ​ជា​ទី​បំផុត។

ភូមិ​ស្រែ​ព្រាង (ប្រធាន​សហគមន៍ លោក អ៊ុក​ ពឿន)

[slideshow_deploy id=’510′]

នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ កិច្ច​ប្រជុំ​បាន​ធ្វើ​ឡើង​នៅភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ​ខេត្ត​ព្រះវិហារ ក្រោម​អធិបតេយ្យ​ភាព៖

  • ឯក​ឧត្តម សូ សិរី អភិបាល​នៃ​គណៈអភិបាល​រង​ខេត្ត​ព្រះវិហារ
  • ឯកឧត្តម យឹម ជុង ប្រធាន​នាយកដ្ឋាន អភិវឌ្ឍជនជាតិ​ដើម​ភាគតិច
  • លោក ចាន់ លី អភិបាល​រង​ស្រុក​ត្បែង​មាន​ជ័យ
  • លោក សេង​ សារី ប្រធាន​មន្ទី អភិវឌ្ឍជនបទ

មាន​អ្នក​ចូល​រួម​ ១១២នាក់ ស្រី ៨១នាក់
អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម ១៧នាក់ ស្រី ៣នាក់


ភូមិ​បុះ​ធំ (ប្រធាន​សហគមន៍ លោក ស្រី នូ)

[slideshow_deploy id=’528′]

នៅ​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៥  កិច្ច​​ប្រជុំ​បាន​ធ្វើ​ឡើង​នៅភូមិ​បុះធំ ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ​ខេត្ត​ព្រះវិហារ ក្រោម​អធិបតេយ្យ​ភាព៖

  • ឯកឧត្តម យឹម ជុង ប្រធាន​នាយកដ្ឋាន អភិវឌ្ឍជនជាតិ​ដើម​ភាគតិច
  • លោក ចាន់ លី អភិបាល​រង​ស្រុក​ត្បែង​មាន​ជ័យ

អ្នកចូល​រូម ១៨០នាក់ ស្រី ១១០នាក់
អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ២២នាក់ ស្រី ៥នាក់


ភូមិ​ប្រមេរ

[slideshow_deploy id=’543′]

នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥  កិច្ច​​​ប្រជុំ​បាន​ធ្វើ​ឡើង​នៅភូមិ​បុះធំ ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ​ខេត្ត​ព្រះវិហារ ក្រោម​អធិបតេយ្យ​ភាព៖

  • ឯក​ឧត្តម សូ សិរី អភិបាល​នៃ​គណៈអភិបាល​រង​ខេត្ត​ព្រះវិហារ
  • លោក ចាន់ លី អភិបាល​រង​ស្រុក​ត្បែង​មាន​ជ័យ
  • លោកស្រី សំ សុម៉ាលី ប្រធានការិយាល័យ​អភិវឌ្ឍជនជាតិ​ដើម​ភាគ​តិច

អ្នក​ចូលរួម ១៣៧នាក់ ស្រី ៨៧នាក់
អាជ្ញាធរ និង​អង្គការ​សង្គម​ស៊ីវិល ២២នាក់ ស្រី ៤នាក់

Share to let the other know the story too ចែក​រំលែក​ពត៌មាន​
Share